ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០០:២២នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាក់ស្ដែង ករណីផ្លោះរបងចូលក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣ ផ្លូវលេខ៣២១ ក្រុម ទី២៤ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ម៉េម វុត្ថារ័ត្ន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ ថៃ ហៅ ថៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិមពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន៖ កូនពិលតូច សំរាប់បំភ្លឺចំនួន០១ ចាប់យកពីជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកក់ទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

