សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់តាមរយៈកម្មវិធី “ឈ្នះរង្វាន់កាតទូរស័ព្ទចំនួន ៥០០០០រៀល ពីក្រុមហ៊ុន H&M”

0
8

ភ្នំពេញ៖ នាយកដ្ឋានព័តត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេស បានសង្កេតឃើញនូវសារចែករំលែក ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើ ការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ។

បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា កម្មវិធីខាងលើនេះគឺជាល្បិច បោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងទុច្ចរិតដូចខាងក្រោម៖

– ធ្វើការអូសទាញជនរងគ្រោះ ចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ
– ធ្វើការបញ្ឆោតឲ្យ ជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
– ធ្វើការបញ្ឆោតជនរងគ្រោះ ចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិឲ្យ គេហទំព័រខិលខូចនោះ

ដំណើរការកម្មវិធីផ្ញើសារ របស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ដែលនឹងធ្វើការចែករំលែក តំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិដទៃទៀត របស់ជនរងគ្រោះដែលមានក្នុង (Contact List)។

លើសពីចំណុចដែល បានរៀបរាប់ខាងលើជនខិលខូច ក៏អាចប្រើប្រាស់ល្បិចកលនេះ ក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀត ដូចជា៖
– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មាន គណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ)
– ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នដោយ កុំធ្វើការចែករំលែក ឬចុចលើតំណភ្ជាប់ទាំងអស់ និងត្រូវលុបចេញពីប្រអប់សារភ្លាម ជៀសវាងនូវបញ្ហាដូចបាន រៀបរាប់ជូនខាងលើ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here