ភ្នំពេញ៖ មន្ត្រីក.ប.ប. បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំងផ្សេងទៀត ដែលមិនអនុលោម ទៅតាមច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ទីតាំង ដែលមន្ត្រីជំនាញបាន ត្រួតពិនិត្យក្នុងខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្វាយរៀង និងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈ មិនអនុលោមទាំង ១៦ទីតាំង មាន៣ទីតាំង ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ១ទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ៣ទីតាំងនៅស្រុកបាគង ខេត្តសៀមរាប ៤ទីតាំងស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង និង៥ទីតាំងទៀត ស្ថិតក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីបានរកឃើញភាពមិនអនុលោម មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ ទៅលើម្ចាស់ដេប៉ូដែល ប្រព្រឹត្តិល្មើសនឹងច្បាប់ ៕