ជនជាតិបរទេសម្នាក់ និងស្ត្រីជនជាតិខ្មែរ ២នាក់ ត្រូវចាប់ឃុំខ្លួនពីបទឆបោក និងសម្អាតប្រាក់

0
7

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យចំនួន ៣នាក់ ២នាក់ជាស្ត្រីខ្មែរ និងបុរសជនជាតិ នីហ្សេរីយ៉ា អាយុ ៣៨ឆ្នាំ មុខរបរជំនួញ ពីបទឆបោក និងសម្អាតប្រាក់ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

ជនល្មើសបានទំនាក់ទំនង មកកាន់ស្រ្តីជាប្រពន្ធ ជនរងគ្រោះតាមរយៈកម្មវិធី WhatsApp កាលពីអំឡុងដើម ឆ្នាំ២០២០ ដោយបានឲ្យស្រ្តីជាប្រពន្ធ ជនរងគ្រោះផ្ញើប្រាក់ពីប្រទេសកាណាដា ចូលមកគណនីធនាគារ ក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយប្រាប់ថា ជនរងគ្រោះឈ្មោះ CHEN STEVEN ត្រូវសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួន និងឃុំខ្លួនដោយមូលហេតុ ហួសសុពលភាពទិដ្ឋាការ ហើយត្រូវផ្ញើលុយឲ្យពួកគេ ដើម្បីសម្របសម្រួល។

តាមចម្លើយសារភាព របស់ប្រពន្ធជនល្មើស ថាខ្លួនពិតជាបានទទួលប្រាក់ ពីក្រៅប្រទេសតាមរយៈការផ្ទេរប្រាក់ ចូលមកក្នុងគណនីធនាគាររបស់ខ្លួន ជាច្រើនបន្តបន្ទាប់ ដោយគ្មានប្រភពច្បាស់លាស់ សរុបជាទឹកប្រាក់៖ ទឹកប្រាក់សរុបដែលបានផ្ទេរប្រាក់ មកពីក្រៅប្រទេសចូលធនាគារ ABA ចំនួនៈ 237,142$ ហើយផ្ទេរចេញពី ធនាគារABA មានចំនួនៈ 1,600$ និងការផ្ទេរប្រាក់ចេញពីគណនីវីង វេរប្រាក់សរុបទឹកប្រាក់ចំនួនៈ 9,866$ ទៅគ្នីគ្នាបន្ត។

បន្ទាប់មកសមត្ថកិច្ចបាន បន្តឃាត់ខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា និងប្រពន្ធ ក្រោយពីបានធ្វើការសាកសួររួចមក ជនសង្ស័យទាំងអស់បាន សារភាពថាខ្លួនពិតជាបានទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេស ពិតប្រាកដមែន ដោយគ្មានប្រភពច្បាស់លាស់ សរុបមានទឹកប្រាក់ដែលបានផ្ទេរចេញ ពីធនាគារមានចំនួនៈ 73,141$ ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ត្រូវគិតពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ កុំឆាប់ជឿការ បញ្ចុះបញ្ចូល ឆបោករបស់អ្នកដ៏ទៃ ជាពិសេសមនុស្សដែលយើង មិនស្គាល់ប្រវត្តច្បាស់លាស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here