ចាប់ខ្លួន នារីវ័យក្មេងម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0
7

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ច ក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀន ខុសច្បាប់។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់ របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាប បានករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់ នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ ជនសង្ស័យចំនួន ១នាក់ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤០ថង់ ទម្ងន់ ១៧.៧០ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០២គ្រាប់ ទម្ងន់ ០.១២ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-សំភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយនិងវត្ថុតាង ដែលពាក់ព័ន្ធ មកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី-ច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here