តួលេខអ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធជាមួយផ្សារ ខេអឌី ស្រុកកំរៀង កើនឡើងជាង ៤០០នាក់ហើយ

0
6

ភ្នំពេញ៖ អាជ្ញាធរស្រុកកំរៀង បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងផ្សារខេអឌី (KRD) ស្រុកកំរៀង បានកើនឡើងចំនួនជាង ៤០០នាក់ ខណៈដែលអាជ្ញាធរនិង មន្រ្តីសុខាភិបាលកំពុង តែបន្តយកសំណាក លើអ្នកភូមិនិងអាជីវករពាក់ព័ន្ធបន្ថែមទៀត ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀងខេត្តបាត់ដំបង មានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃ ទី១៤ខែកញ្ញា តួលេខអ្នកពាក់ព័ន្ធនឹងផ្សារខេអឌី មានអ្នកឆ្លងកើនឡើងដល់ ៤០៧នាក់ក្នុង នោះស្រ្តី២៣២នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន ១១៧៦នាក់ ស្រ្តី៦៣៩នាក់។

លោកអភិបាលស្រុកបានឲ្យដឹងថា បច្ចុប្បន្នអាជ្ញាធរ និងមន្រ្តីសុខាភិបាលកំពុងបន្ត យកសំណាកលើអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈដែលប្រជាពលរដ្ឋខ្លះកំពុង សម្ងំនៅក្នុងផ្ទះ មិនព្រមចេញមកយកសំណាក ។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធ សហការ មកយក សំណាកអោយបានលឿននិងគ្រប់គ្នា ដើម្បីកុំអោយឆ្លងចូល សហគមកាន់តែច្រើនថែមទៀត ។

លោក សុខ គឹមខុន បន្ថែមថា មូលហេតុដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារ KRD ក្នុងភូមិអូដារលើ ស្រុកកំរៀង និង រាលដាល់ដល់ភូមិទាំងមូលនេះ ដោយសារតែ ប្រជាពលរដ្ឋម្នាក់បានចូលទៅ ទិញទំនិញនៅទឹកដីថៃ យកមកលក់នៅផ្សារKRD នេះរហូតដល់ថ្ងៃទី៧ កញ្ញា គាត់មានអាការៈ ខុស ធម្មតា ក៏ពិនិត្យសំណាកឃើញមានកូវីដ១៩ និង ក្រោយមករកឃើញ ប្រជាពលរដ្ឋម្នាក់ទៀតដែលទៅ ទិញទំនិញនៅផ្សារថៃដែរ មានវិជ្ជមានកូវីដ១៩ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here