ជំនន់ទឹកភ្លៀងចាប់ផ្តើមជន់លិចនៅក្នុងឃុំចំនួន​៣​ ក្នុងស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​

0
10

ភ្នំពេញ: នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ឃុំចំនួន​ ៣​ រួមមាន ឃុំសឿ​ ,ឃុំចំណោម​ និងឃុំរហាត់ទឹក​ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលអោយប៉ះពាល់ដល់ជីវភាព ការស់នៅប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍ មួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ តំបន់វាលទំនាបមួយចំនួន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ បានត្រៀមអន្តរាគមន៍ ជួយសង្រ្គោះ ២៤ម៉ោង២៤ម៉ោង។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានគូសបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពល បានត្រៀមលក្ខណះរួចជាស្រេចក្នុងការជួយសង្រ្គោះអោយបានទាន់ពេលវេលា តាមសំណូមពរអាជ្ញាធរមូលដ្ឋានមូលដ្ឋាន ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here