អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

0
9

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ពន្ធកំាជណ្តើច្រាំងកសិន្ធុខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា គម្រោងជួសជុលនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។

សូមរំឭកថា ច្រាំងកសិន្ធុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ាអ្នកជំនាញការអុីតាលី និងប្រទេសឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here