នៅក្មេងៗសោះ តែជំនាញណាស់ខាងលួច ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួន៣នាក់

0
6

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ តាមដានជនសង្ស័យ តាមបណ្ដឹងរបស់ជនរងគ្រោះពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) និងលួចសម្ភារ:ផ្សេងៗ យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រស្រុកឈូក បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឈូក រៀបចំកសាងសំណុំ រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here