មន្រ្តីឧទ្យានុរក្ស ចុះបង្ក្រាបម៉ងដាក់សត្វស្វាចំនួនពីរការ៉ុង តែជនសង្ស័យរត់គេចខ្លួនបាត់

0
9

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរង ស្រែផ្លែង នៃដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីរកម្លំាង សហការកងរាជអាវុធហត្ថ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះល្បាតរួមគ្នានឹងបានដកហូតមង ដាក់សត្វសំពោច និងម៉ងដាក់សត្វស្វាចំនួនពីរការ៉ុងស្មើនឹង២៥០ម៉ែត្រ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បានបន្សល់ទុកវត្ថុតាងនៅនឹងចំណុច ព្រៃចាស់អូរច្រារ ដែលស្ថិតនៅនៅភូមិ អូរច្រារ ឃុំស្រែព្រះ ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការកែវសីមា ដើម្បីចាត់ការនឹងបន្ដតាមនីតិវិធី។

គូរបញ្ជាក់ផងដែរថា ស្វាជាប្រភេទសត្វដែលរស់នៅជាហ្វូងមានប្រមាណពី១០ទៅ២០ក្បាលក្នុង១ហ្វូងហើយ រស់នៅ ក្នុងព្រៃពាក់កណ្តាលស្រោងនិងព្រៃស្រោងជាដើម វាស៊ីស្លឹកឈើ ផ្កា និងផ្លែឈើជាចំណី អាហារ។ ការចាប់សត្វស្វាក្នុងព្រៃវាបានបំផ្លាញទីជម្រករបស់វាផងដែរ តាមរយះការកាត់រំលំដើមឈើមានទំហ៊ំធំ រាប់រយម៉ែត្រដើម្បីរាយមងចាប់ពួកវា។

សត្វស្វាដែលមានវត្តមានក្នុងព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា បានទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើឆ្លងកាត់ផងដែរ។សូមប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមការពារធនធានសម្បត្តិធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយជាទីស្រឡាញ់របស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here