នគរបាលស្រុកមោងឫស្សី ចាប់ខ្លួនពិរុទ្ធជនម្នាក់ ករណីគ្រឿងញៀន

0
12

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៥០នាទី នៅចំណុចក្រុមទី០៣ ភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលស្រុកមោងឫស្សី សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៤៧៣ តព្រ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី១ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។

មន្ត្រីនគរបាលស្រុករុក្ខគិរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ចំរើន ហៅ គោ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនត្រូវចោទខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here