ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានតាមហ្សូម ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលេីកទី១៣”

0
9

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានតាមរយៈហ្សូម ( Zoom Meeting ) ក្រោមប្រធានបទ ” ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលេីកទី១៣ “។

ការរៀបចំវេទិការនេះ មានការចូលរួមពីលោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេ និងសហប្រតិបត្តិការអន្តរជាតិ, លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាអគ្គលេខាធិការ ព្រមទាំងអ្នកសារព័ត៌មានមកពីបណ្តាអង្គភាពផ្សេងៗប្រមាណជាង៦០នាក់។

គោលបំណងនៃការរៀបចំវេទិកាខាងលើនេះគឺដេីម្បីសារពត៌ មានបានស្វែងយល់ដឹងអំពីការត្រៀមរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុប លើកទី១៣ ដែលគ្រោងនឹងត្រូវរៀបចំធ្វើទ្បើងតាមរយៈ Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

តាមរយៈវេទិកានេះអ្នកសារពត៌មាននឹងទទួលបាននូវពត៌មានផ្សេងៗទៀតដូចជាប្រវត្តិនិង ខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបរួមទាំងសារប្រយោជន៍ដែលកម្ពុជានឹង ទទួលបានក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here