ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។
សូមបញ្ជាក់ថា បងប្អូនទាំង ១៦នាក់ បំពេញព័ត៌មានដើម្បី យកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក មិនបានបង្ហាញមុខយកសំណាក។
រដ្ឋបាលខេត្ត បានស្នើដល់បងប្អូន ដូចមានរាយនាមខាងលើ សូមរួសរាន់ទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាក នៅតាមទីតាំងដែល មន្ទីរសុខាភិបាលខេត្តបានរៀបចំ។ ក្នុងករណី មិនរួសរាន់មកយកសំណាក តាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារ កសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។
ទទួលបានដំណឹងនេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំង ១៦នាក់ខាងលើ ចូលរួមសហការយកសំណាក ឱ្យបានទាន់ពេលវេលាកុំបីខាន ៕