ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ

0
9

ភ្នំពេញ: លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ

តាមរយ:ហ្វេសប៊ុក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះថាក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ  ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ

 

LEAVE A REPLY

Please enter your comment!
Please enter your name here