ភ្នំពេញ៖ គ្រូបង្វឹកសុនខអង្គភាពស៊ីម៉ាក់និង សុនខអង្គភាពស៊ីម៉ាក់បានទៅដល់ប្រទេសទួរគីហើយ គ្រូបង្វឹកសុនខស៊ីម៉ាក់នឹងផ្តល់ការហ្វឹកហ្វឺនអ្នកកាន់សុនខ នៅប្រទេសទួរគី ក្នុងការបោសសំអាតគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅតាមបណ្តោយព្រំដែនរវាងប្រទេសទួរគី-អ៊ីរ៉ាក់និងស៊ីរី។ នេះបើយោងតាមសប៊ុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
លោក ហេង រតនា បានបញ្ជាក់ថា គ្រូបង្វឹកសុនខអង្គភាពស៊ីម៉ាក់របស់កម្ពុជា ដែលទៅដល់ប្រទេសទួរគីនោះមាន លោក ឡែម ហួត ហើយនេះជាមោទនភាពជាតិខែ្មរ សម័យសន្តិភាពសម្តេចតេជោសែន។
សូមបញ្ជាក់ថាសុនខអង្គភាពស៊ីម៉ាក់ត្រូវបានអង្គការAPOPO បញ្ជាទិញនិងផ្តល់ការហ្វឹកហ្វឺនដើម្បីបំរើការងារ នៅប្រទេសទួរគី ស៊ូដង់ខាងត្បូង និងប្រទេសអាហ្វិកកណ្តាល៕













