ការប្រើឈ្មោះរបស់កម្មវិធី Tesla’s Full Self Driving ចាត់ទុកថា ជាការបោកបញ្ឆោត

0
6

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បើតាមការផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ របស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសលោកស្រី Jennifer Homendy ដែលជាអ្នកដឹកនាំ របស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន ជាតិសហរដ្ឋអាមេរិក (National Transportation Safety Board-NTSB) បានធ្វើការរិះគន់ខ្លាំងៗ ទៅលើកម្មវិធីដែលអាចបើកឡាន បានដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla។

លោកស្រីបាននិយាយថា ក្រុមហ៊ុនត្រូវតែដោះស្រាយ អំពីបញ្ហាសុវត្ថិភាពសាមញ្ញៗ មុននឹងបន្ថែមមុខងារមួយចំនួន ទៀតទៅក្នុងកម្មវិធី Autopilot និង Full Self Driving របស់ពួកគេ។

ទាំងអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព ក្នុងការបើកបរនិង NTSB មានការព្រួយបារម្ភចំពោះឈ្មោះ ដែលក្រុមហ៊ុនបានប្រើជាមួយ នឹងកម្មវិធីទាំងនេះ។
លោកស្រីបានបញ្ជាក់ថា ការដាក់ឈ្មោះកម្មវិធីដែលអាច បើកដោយស្វ័យប្រវត្តិថា ‘Full Self Driving’ គឺជាការបោកបញ្ឆោត ព្រោះវាធ្វើឱ្យអ្នកបើកបរ ភាគច្រើនមានការភាន់ច្រឡំថា កម្មវិធីនេះអាចបើករថយន្ត បានដោយស្វ័យប្រវត្តិទាំងស្រុង ប៉ុន្តែតាមការពិត ស្វ័យភាពរបស់កម្មវិធីគឺ នៅមានកំណត់នៅឡើយ ហើយវាមានប្រសិទ្ធភាពតែ ក្នុងកាលៈទេសៈមួយចំនួនប៉ុណ្ណោះ។

ការកត់សម្គាល់របស់លោកស្រី Homendy មិនមានន័យថា ពួកគេនឹងបិទ ឬធ្វើការហាមឃាត់ការប្រើប្រាស់កម្មវិធី Autopilot ឬ Full Self Driving នេះនៅឡើយទេ ប៉ុន្តែវាក៏ជាការក្រើនរំឭកមួយ ដល់អ្នកប្រើប្រាស់កម្មវិធីទាំងនេះ ឱ្យមានការប្រុងប្រយ័ត្នផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here