លម្អិតជុំវិញករណីបុរសម្នាក់ បើកបុកសមត្ថកិច្ច ជាប់នៅលើដំបូលរថយន្ត (Video)

0
10

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងអ្នកនិយមប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ទាំងអស់ឱ្យបានជ្រាបច្បាស់ថា ករណីដែលមានសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយរូបភាព មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះទេ​ គឺជាសកម្មភាពដែលមន្ត្រីរូបនោះ កំពុងតែជួយសម្រួលចរាចរណ៍ នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី​ មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ ស្របពេលដែលសមត្ថកិច្ចកំពុង តែជួយសម្រួលការកកស្ទះ នៅគោលដៅនោះ មន្ត្រីរូបនោះបានលើកដៃជាសញ្ញា បញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាព អ្នកបើកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណើរយឺតៗ ទៅមុខដោយមិនបានឃើញសមត្ថកិច្ច ឈរសម្រួលចរាចរណ៍ នៅតាមដងផ្លូវឡើយ ឃើញស្ថានភាពកំពុង ប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះមិនដឹង គេចទៅខាងណា ក៏ទ្រោបខ្លួនទៅលើរថយន្តព្រូសនោះ ដើម្បីចៀសផុសពីការគ្រោះថ្នាក់ ​បន្ទាប់មកទៀត​ ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់​ អន្តរាគមន៍​ ដោយខ្លះស្រែកផង​ ស៉ីផ្លេផង​ ទើបធ្វើឲ្យគាត់ស្វាងស្មារតីឡើងវិញ​ ហើយក៏បញ្ឈប់យានយន្ត​ ។

ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ​ និងនាំខ្លួនអ្នកបើកបរ មកពិនិត្យជាតិស្រវឹង​ (គ្មាន) រួមទាំងនាំយករថយន្តខាងលើ ​​មករក្សាទុកផងដែរ​ ។

អ្នកបើកបររូបនោះក៏បាន ទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យា ហើយក៏បានធ្វើការថតជាវីដេអូ ដើម្បីធ្វើការបំភ្លឺអំពីដំណើររឿង នៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណៈ ចំពោះកំហុសដែលកើតមានឡើង ដោយអចេតនាដោយសារ បញ្ហាសុខភាពនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here