ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបង្រ្កាបករណី (លួចកាត់យកខ្សែភ្លើង) តាមទីសាធារណៈមួយករណី នៅចំណុចក្រុមទី៩ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ដំបង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ។
ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១-ឈ្មោះ ហឿម ម៉ៅ ភេទប្រុស អា យុ ៣១ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ២-ឈ្មោះរឿម សុខ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។ ៣-ឈ្មោះ យ៉ាន ប៊ុនថៃ ភេទប្រុស អាយុ—ឆ្នាំ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សំភារៈដកហូតរួមមាន៖ ខ្សែភ្លើងអំពូលប្រវែង ២០ម៉ែត្រ, ខ្សែភ្លើងទំហ៊ំ២x៤ប្រវែង ៨ម៉ែត្រ, ខ្សែភ្លើងទំហ៊ំ២x៥ប្រវែង ៥០ម៉ែត្រ, ខ្សែកាបចំរុះពណ៌ប្រវែង ២០ម៉ែត្រ, ម៉ូតូហុងដាឌ្រីមសេរី៩៧ ពណ៌ព្រីងទុំចំនួន ១គ្រឿង។
បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូន មកការិយាល័យជំនាញអនុវត្តតាមច្បាប់ ៕