ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៤៥ នាទីនៅចំណុច រង្វង់មូលភ្ជាវ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាម ការណែនាំពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការណ៍ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុកចុះប្រតិបត្តិការ ឃាត់ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ អាន សំអាត ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅ ក្រុមទី ២ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៣២/២១ ដ.ប.ខ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់លោកជួងសារ៉ន ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ដែលឈ្មោះខាងលើពាក់ព័ន្ធនឹងករណី អំពើលួច (យកសត្វក្របី) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី នៅចំណុចអូរដៃអំពិលទឹក ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
បច្ចុប្បន្ននេះការិយាល័យជំនាញ បានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕