ជំនន់ទឹកភ្លៀង នៅប៉ោយប៉ែតបន្តហក់ឡើងដោយទឹកធ្លាក់ពីថៃ

0
11

ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ពុំមានភ្លៀងធ្លាក់ទេ ស្ថានភាពនៅស្រុកម៉ាឡៃ មានការធូរស្រាល។ ប៉ុន្តែ នៅប៉ោយប៉ែតទឹកហក់ឡើង ៤តឹកនៅអូរ ដោយទឹកធ្លាក់ពីថៃ ដោយប្រជាជន ៩៧គ្រួសារ ដែលត្រូវបានជម្លៀសពីម្សិលម៉ិញ កំពុងស្ថិតនៅទួលសុវត្ថិភាពនៅឡើយ។

យោងតាមអនុគណ:កម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅស្រុកមង្គលបូរីទឹកស្ទឹងបន្តឡើងដោយនៅប៉ែកខាងលិច ភូមិសាស្រ្ត ស្រុកទឹកបានពេញវាល មានការប៉ះពាល់ដំណាំស្រូវមួយចំនួន និងប្រជាពលរដ្ឋ ១៤គ្រួសារ ត្រូវបានជម្លៀសទៅ ទីទួលសុវត្ថិភាព។ ចំណែកនៅក្រុងសិរីសោភណ័មានប្រជាពលរដ្ឋដែលរស់នៅអមមាត់ស្ទឹង ៤០គ្រួសារ ក៏ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព។

នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១អនុគណ:កម្មាធិកាជាតិគ្រប់គ្រងគ្រោះ មហន្តរាយបាននឹងកំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ដើម្បីសង្គ្រោះប្រជាជនរងគ្រោះ និងដោះស្រាយស្បៀងបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here