លោកយាយអាយុ៧៧ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់នៅកណ្ដាលវាលស្រែ

0
12

ភ្នំពេញ៖ លោកយាយអាយុ៧៧ឆ្នាំម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅកណ្ដាលវាលស្រែ កាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះសៅ លាង ភេទស្រី អាយុ៧៧ ឆ្នាំ មានទីលំនៅនៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានរន្ទះបាញ់ស្លាប់នៅកណ្ដាលវាលស្រែ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានសហការ ជាមួយនិងប៉ុស្តិ៍ នគរបាលរដ្ឋបាលនិងក្រុមគ្រូពេទ្យនិងអាជ្ញាធរភូមិឃុំបានចុះពិនិត្យលើសាកសពតាមលក្ខណ:ជំនាញនិងបានពិនិត្យឃើញថាសាកសពពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។

ក្រោយពីបានពិនិត្យសពរួចសមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here