វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូស បានដឹកមកដល់កម្ពុជាហើយ ខណៈ ៣លានដូសទៀត នឹងមកដល់ចុងខែនេះ

0
7

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ ។

វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំង មកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាម ជាមួយនឹងសត្រូវឥតស្រមោល កូវីដ១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយ ការរីករាលដាលជំងឺផងដែរ។

លទ្ធផលដែលកម្ពុជាសម្រេច បានលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាពនៃ ការរីករាលដាលមេរោគកូវីដ១៩ នៅក្នុងប្រទេស ជាពិសេសជួយកាត់បន្ថយនូវ អត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពី ឥទ្ធិពលជំងឺកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here