ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ

0
8

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយ  អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីថ្នាក់ខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹក ភ្លៀងក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។

ជាមួយគ្នានេះទេសរដ្ឋមន្ត្រី គន់ គីម ក៏នាំយកនូវស្បៀងសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដែលកំពុងស្នាក់នៅទួលសុវត្ថិភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here