ពលករ១៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

0
6

ភ្នំពេញ: ពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១៥នាក់ ក្នុងនោះស្រី ៩នាក់ និង គោយន្តកន្រ្តៃ១គ្រឿង បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលាម៉ោង ២១:០០នាទី នាយប់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២១  ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ។

ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង ទទួលទិសថ្មពួក ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ។ ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាក់ស្តែងថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២១ លោក នាយចំណង់ ឆាត ឆាន់ មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួបពលករដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

ចំណែកពលករទាំង ១៥នាក់ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់ឱ្យស្នាក់ការកងរាជអាវុធហត្ថ បន្តចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here