ភ្នំពេញ: នៅព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រា ជាអនុប្រធានគណបក្សបានបើកកិច្ចប្រជុំពិសេសមួយ ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួន ៖
– ទិសដៅការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២
– ពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្ស ដែលគ្រោងនឹងប្រកាសព័ត៌មានអំពីលទ្ធផល នាថ្ងៃច័ន្ទ នាដើមសប្តាហ៍ក្រោយ
– គម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។
នេះបើយោងតាមការចុះផ្សាយរបស់BTV News៕


