ហ៊ានមែន! ចោរជនជាតិខ្មែរ ៣នាក់ ចូលលួចទូរស័ព្ទ និងLaptop ជនជាតិចិនជាង ១០០គ្រឿង

0
6

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីចោរកម្ម ក្នុងនោះមានជនសង្សយ័ចំនួន ៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចូលផ្ទះ ជនរងគ្រោះរួចលួចយកទូរសព្ទ័ចំនួនប្រហែល ១០០គ្រឿង និង Laptop ចំនួនប្រហែល ១០គ្រឿង កាលពីថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១:៣០​នាទី រំលងអាធ្រាតនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣​ ក្រុង​-ខេត្ត​ព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ Wen Qiu Long ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូស័ព្ទ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៩​:៤០នាទី​ ទើបសមត្ថកិច្ចយើងឃាត់ខ្លួន ជនសង្ស័យបានចំនួន ៣នាក់​ជាបន្តបន្ទាប់ នៅចំណុច​ភូមិ​៣ សង្កាត់៤​ ក្រុង​-ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យដែលកម្លាំង នគរបាលជំនាញឃាត់ខ្លួនបាន មានអត្ដសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ សាំ សៅ ហៅអាត្រេន អាយុ១៦ឆ្នាំ ស្នាក់ នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
២-ឈ្មោះ ង៉ែត ពិសី ភេទ ប្រុស អាយុ៣០ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរសព្ទ័ពីឈ្មោះ សាំ សៅ ចំនួន៥០គ្រឿង និង Laptop ១គ្រឿង ។
៣-ឈ្មោះ ចាន់ ហួត ភេទ ប្រុស២៣ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

សម្ភារៈវត្ថុតាង ដកហូតបានរួមមាន៖
១-ទូរសព្ទ័ដៃ ចំនួន៥៩គ្រឿង ម៉ាកអាយហ្វូន៤៨គ្រឿង និងម៉ាកផ្សេងៗ ១១គ្រឿង ។
២-កុំព្យូទ័រយួរដៃ ១គ្រឿង ម៉ាក Lenovo ពណ៌ខ្មៅ ។
៣-ម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ ខៀវ+ស ជាមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចទូរសព្ទ័នៅទីតាំងខាងលើប្រាកដមែន ហើយចែកគ្នាជា ៣ចំណែក ។ បន្ទាប់មកឈ្មោះ សាំ សៅ ហៅ អា ត្រេន បានយកទូរសព្ទ័ចំនួន៥០គ្រឿង និង Laptop ១គ្រឿង ជាចំណែករបស់ខ្លួន ទៅផ្ញើទុកនៅឈ្មោះ ង៉ែត ពិសី សិនដើម្បីលក់ និងបានខ្ចីលុយចំនួន ២០០ដុល្លារ ពីឈ្មោះ ង៉ែត ពិសី ចាំលក់ទូរស័ព្ទអស់ ទើបសងលុយអោយវិញ ។ ចំណែកជនសង្ស័យឈ្មោះ ង៉ែត ពិសី បានសារភាពថាខ្លួនពិត ជាបានទទួលទូរសព្ទ័ចំនួន ៥០គ្រឿង និង Laptop ១គ្រឿង ពីឈ្មោះ សាំ សៅ ហៅអាត្រេន ប្រាកដមែន ចង់លក់ ៧០០ដុល្លារ តែដោយសារទូរសព្ទ័មានខូចខ្លះ ខ្លួនបានអោយលុយចំនួន ២០០ដុល្លារ ទៅឈ្មោះ សាំ សៅ ហៅ អាត្រេន ចាយសិនហើយទូរសព្ទ័ ទាំងអស់ទុកនៅខ្លួនសិន ។

បច្ចុប្បន្នជនសង្ស័យ មានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here