ភ្នំពេញ៖ ដើម្បីបន្តការពារ សុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំងបី នៅថ្ងៃទី២២-២៣-២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ក្រុងពោធិ៍សាត់ និងស្រុកស្វាយជ្រុំ ដោយក្នុងនោះមន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស យកមករក្សាទុកដើម្បីធ្វើការ កម្ទេចចោលតាមនីតិវិធី នៅពេលក្រោយ ចំណែកអាជីវករដែលតាំងលក់ ទំនិញមិនអនុលោមទាំងនោះ ត្រូវបានទទួលរងចំណាត់ការ តាមនីតិវិធីផងដែរ ៕