តុលាការសម្រេចឃុំខ្លួនបុរស៨នាក់ ពាក់ព័ន្ធករណីកាប់បំផ្លាញដីព្រៃយកដីធ្វើជាកម្មសិទ្ធិ

0
7

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេច ឃុំខ្លួនបុរស៨នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិត្រង់ចំណុច ទូលបាញ់ម៉ាល់ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

បុរស៨នាក់ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិ ជាប់ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិនិងបានរឹបអូសវត្ថុតាងរួមមាន៖ រណារយន្តចំនួន១គ្រឿង, ម៉ាស៊ីនកាត់ស្មៅចំនួន១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ចំនួន១គ្រឿង, ម៉ូតូចំនួន៣គ្រឿង ក្នុងនោះ ម៉ូតូម៉ាក HONDA DREAM (ចាស់) ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-3334 ចំនួន១គ្រឿង, ម៉ូតូម៉ាក HONDA Wave (ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន១គ្រឿង, ម៉ូតូម៉ាក ZUSUKI SMASH(ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន១គ្រឿង វត្ថុតាងក្រុម ការងារបានយកមករក្សាទុកនៅស្នាក់ការរបៀងកោះញែក។

ចំណែកជនសង្ស័យបាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បទល្មើសធនធានធម្មជាតិតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here