ដាច់យ៉ៃបបួលគ្នាទៅគាស់សោឃ្លាំងលួចយកទូរទស្សន៍គេ តែសំណាងមិនល្អត្រូវជាប់ខ្នោះសមត្ថកិច្ច

0
8

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនិងបក្សពួកម្នាក់ ទៀតរត់គេចខ្លួនបាត់ ស្រមោលខណៈដែលពួកខ្លួនបានធ្វើសកម្មភាពគាស់សោឃ្លាំងចូលលួចយកទូរទស្សន៍។ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី២៤ ខែកញា ឆ្នាំ២០២១ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ  ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េត សុខ អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ជៀន សារឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៤១២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួនបានចាក់សោទ្វារឃ្លាំង រួចចូលដេកក្នុងឃ្លាំង ស្រាប់តែមានជនសង្ស័យ២នាក់ធ្វើ សកម្មភាពយកទួរណឺវ៉ីសគាស់សោទ្វារឃ្លាំង ចូលលួចទូរទស្សន៍១គ្រឿង ម៉ាកសាមសុង ពណ៌ខ្មៅ ដាក់លើរទេះបម្រុងនាំគ្នាគេចខ្លួនពេល នោះរូបខ្លួនឃើញ ក៏ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះជៀន សារឿន រួមនិងវត្ថុតាងទូរទស្សន៍១គ្រឿងជា របស់ជនរងគ្រោះ និងរទេះ១ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here