គួរឲ្យអាសូរ! ក្មេងស្រី ២នាក់ នាំគ្នាជិះទូកទៅកណ្តាលបឹង ដើម្បីដកព្រលឹត អកុសលលិចទូកលង់ស្លាប់ទាំង ២នាក់

0
18

ភ្នំពេញ៖ ក្មេងស្រីវ័យជំទង់ ២នាក់ ដែលជាបងប្អូនជីដូនមួយនិងគ្នា បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកបឹងខាងក្រោយភូមិ នៅពេលពួកគេនាំគ្នាជិះទូក ទៅកណ្តាលបឹងដើម្បីដកព្រលឹត។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ កញ្ញា នៅក្នុងបឹងខាងក្រោយភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

សពក្មេងស្រីរងគ្រោះ ទី១.ឈ្មោះ ស្រាប សម្រស់ អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី២. ឈ្មោះ ណប បុប្ផា អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជាមួយគ្នា។

នៅថ្ងៃកើតហេតុពួកគេទាំងពីរនាក់ បាននាំគ្នាជិះទូកទៅដកព្រលឹតក្នុងបឹង ពេលចេញទូកពីច្រាំងបានចម្ងាយប្រហែល ៥០ម៉ែត្រ ទូកក៏បានលិចបណ្ដាលឲ្យ លង់ស្លាប់ទាំងពីរនាក់តែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here