ប្រទះ​ឃើញ​សាកសពអណ្តែត​​ទឹក​ប្រឡាយ​ នៅ​ខាងត្បូង​ភូមិ​ក្រោលស្រុកភ្នំស្រុក សង្ស័យ…

0
11

​បន្ទាយ​មាន​ជ័យ៖ សាកសព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​​ទឹក​ប្រឡាយ​ ចម្ងាយ​៣៥០​ម៉ែត្រ​ខាងត្បូង​ភូមិ​គោក​ក្រោល​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ ។​

បើតាមនគរបាល​ស្រុក​ភ្នំស្រុក ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ង៉ិ​ក​ រ៉ា​ន​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ក្រោល​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ។​

​បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ​ ជុំ​ ដែ​ត​ ត្រូវជា​ប្រពន្ធ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​តាំងពី​ម៉ោង​០៨​យប់​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ ដើរ​រក​មិនឃើញ​ លុះដល់​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្រាប់តែ​ទទួល​ដំណឹង​ថា​ មាន​មនុស្ស​ស្លាប់​អណ្តែត​ទឹក​ពេល​មក​មើល​ទើប​ដឹង​ថា​ជា​ប្តី​ ។​ គាត់​បន្ត​ថា​ ប្តី​របស់​គាត់​តែងតែ​ស្រវឹងស្រា​រាល់ថ្ងៃ​ ដើរ​ដេក​មិន​ថា​កន្លែង​ណា​នោះ​ទេ​ ហើយ​កន្លង​មក​គាត់​តែង​ទៅ​ដេក​នៅ​រោង​ចាំ​ស្រែប្រាំង​របស់​គេ​ដែល​នៅ​ក្បែរ​នោះ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ក្រោយ​ទទួល​បាន​ព័ត៌មាន ​ពី​លោក​មេឃុំ​ស្រះ​ជីក​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​ស្រះ​ជីក​ និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ស្រះ​ជីក​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​សាកសព​ និង​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ សង្ស័យ​ខណ:​ពេល​ស្រវឹងស្រា​ ដើរ​ឆ្លង​ទឹកមានទឹក​ជ្រៅ​ទៅ​រក​រោង​ដេក ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ គឺ​មិន​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ឡើយ​ ។​

ក្រោយ​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here