យ៉ាប់ណាស់! ឃាត់ខ្លួនប្រុស-ស្រី ១២នាក់ នៅចំណុចផ្ទះសំណាក់មូនហៅស្ស ករណីប្រើប្រាស់គ្រឿងញៀន

0
12

បាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសបានចុះប្រតិបត្តិការបង្រ្កាប ករណីប្រើប្រាស់សារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥នាទីយប់ នៅចំណុចផ្ទះសំណាក់ មូនហៅស្ស ភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង១២នាក់នោះរួមមានឈ្មោះ៖

១/ជា សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។

២/វាគ រឿន ភេទប្រុស អាយុ ២៥ឆ្នាំ នៅបន្ទប់ជួលភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង។

៣/ ថា វ៉ាន់ថា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិកំពង់ឈើ សង្កាត់កំពង់ឈើ ស្រុកកម្រៀង ខេត្តបាត់ដំបង។

៤/ជា លីន ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅភូមិអូរចារ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

៥/ភី សុផល ភេទប្រុស អាយុ ៣៧ឆ្នាំ លំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

៦/ទីន សាភីអ៊ី ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។

៧/នួន លក្ខិណា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង។

៨/ម៉ៅ ឈុនម៉ាល័យ ភេទស្រី អាយុ ១៨ឆ្នាំ ទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។

៩/យឹម ពេជ្ររាសី ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង។

១០/កែវ រ៉ូហ្សា ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។

១១/វី រក្សា ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។

១២/ណាង សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង(ជនសង្ស័យមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យព្រះមុនីវង្ស)។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទមេកេតាមីន (KETAMIN)ចំនួន ២ថង់ ទម្ងន់ ១.៣១ក្រាម(ទាំងសំបក)

, ថ្នាំញៀនប្រភេទអ៊ិចស្ដាស៊ី (MDMA) ចំនួន ១ចំហៀង ទម្ងន់ ០.២៣ក្រាម, សម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here