មេបញ្ជាការយោធភូមិភាគទី៥ និង អភិបាលខេត្តប៉ៃលិន ចូលរួមដាំកូនឈើនៅទិសទី៣ ប៉ៃលិន-សំឡូត

0
9

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ រួមជាមួយ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១បានចូលរួមជា គណៈអធិបតី ក្នុងពិធីដាំកូនឈើនៅទិសទី៣ ប៉ៃលិន-សំឡូត។

ពិធីដាំកូនឈើនេះប្រព្រឹត្តទៅនៅទីបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានការចូលរួម មេបញ្ជាការទិសទី៣ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន នាយការិយាល័យ យោធភូមិភាគទី៥ នាយទាហាន ពលទាហាន ចំណុះទីបញ្ជាការទិសទី៣ យុវជន ស.ស.យ.ក ខេត្តប៉ៃលិន និងស្ថាប័ននានា ចំណុះគណៈបញ្ជាការឯកភាពខេត្ត ប៉ៃលិន។

សូមបញ្ជាក់ផងដែរថា កូនឈើដែលត្រូវដាំនេះ មានចំនួន៤០០០ដើម ដែលជាអំណោយរបស់ គណៈអភិបាលខេត្តទីបញ្ជាការទិសទី៣ប៉ៃលិន-សំឡូត និងតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here