ភ្លើងប្រចណ្ឌ! បុរស​ម្នាក់​យក​កូនកាំបិត​ចាក់​ប្រពន្ធ​ស្លាប់​ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

0
13

​ភ្នំពេញ​៖​ ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ បង្ក​ដោយ​បុរស​ដែល​គេ​ដឹង​ថា​ត្រូវជា​ប្តី​ បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចាក់​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ រួច​ហើយ​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ ។​

ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ត្នោត​ជ្រុំ​៣​ សង្កាត់​បឹង​ទំពន់​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ​ អាង​ ស៊ី​គូ​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​៤៥​ ភូមិ​ត្នោត​ជ្រុំ​៣​ សង្កាត់​បឹង​ទំពន់​ទី​២​ ខណ្ឌមានជ័យ​។​ ចំណែក​ជន​ដៃដល់​ជា​ប្តី​មានឈ្មោះ​ ឡោ​ សុធា​វី​ អាយុ​៥៨​ឆ្នាំ​ រស់នៅ​ផ្ទះ​ជាមួយ​ជន​រង​គ្រោះ​ ។​

​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​រក​ឃើញ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ដង​ពណ៌​ លឿង​ មាន​ប្រឡាក់​ឈាម​១​ និង​ខ្សែភ្លើង​១​ដុំ​ ។​

​សមត្ថកិច្ច​បាន​​ឲ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​ ប្តី​-​ប្រពន្ធ​ទាំង​២​នាក់​សម្រាក​នៅ​លើ​ផ្ទះ​ជាមួយ​គ្នា​ ហើយ​បុរស​ជា​ប្តី​មានការ​ប្រចណ្ឌ​ប្រពន្ធ​ បាន​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចាក់ក​ប្រពន្ធ​កំពុង​ដេក​លក់​រង​របួស​ធ្ងន់ធ្ងរ​ ហូរ​ឈាម​រហូត​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​ បន្ទាប់​មក​ បុរស​ជា​ប្តី​បាន​យក​ខ្សែភ្លើង​១​ដុំ​ រុំ​ជើង​ខាងឆ្វេង​រួច​យក​កូនកាំបិត​ដដែល​ចាក់ក​ខ្លួនឯង​របួសធ្ងន់​រហូត​ស្លាប់​នៅ​កន្លែង​ ផង​ដែរ​។​

​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ និង​ពិនិត្យ​សាកសព​រួច​ បាន​ប្រគល់​ឲ្យ​កូនស្រី​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here