វ៉ៃខ្នោះជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនបានជិត ១គីឡូក្រាម នៅខេត្តតាកែវ

0
10

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ១នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តតាកែវ ។

ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួល ពីលោក ជីវ ចន្ទ័តារា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តតាកែវ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុច ផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លិន តូច ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបានរួមមាន ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន (ICE) ទម្ងន់សិទ្ធ ៨៥៤.៣៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here