ស្ដាយអនាគត! នគរបាល​ក្រុង​សែន​មនោ​រម្យ​ បង្ក្រាបករណីគ្រឿងញៀន​ ឃាត់ខ្លួន​យុវជន​៧​នាក់​

0
8

មណ្ឌលគិរី​៖​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ បាន​ចុះ​បង្ក្រាប​ករណី​ ជួញដូរ​រក្សា​ទុក​ និង​ប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ បាន​ចំនួន​១​ករណី​ ឃាត់ខ្លួនជនសងស័យជាយុវជន៧នាក់។​

​ក្នុង​ប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤៤នាទី ​ចំណុច​ក្នុង​ហាង​កាហ្វេ​ ស្ថិត​នៅ​ភូមិ​មាន​លាភ​ សង្កាត់​សុខដុម​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ និង​បាន​ពិនិត្យ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​ លទ្ធផល​អវិជ្ជមាន​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៨​កញ្ចប់​តូច​ ,​ ទូរស័ព្ទ​ចំនួន​៤​គ្រឿង​,​ ម៉ូតូ​៣​គ្រឿង​,​ ប្រអប់​ដាក់​ថ្នាំ​ញៀន​ចំនួន១​,​ ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្នកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ និង​អធិការដ្ឋាន​នគរបាល​ក្រុង​ កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here