តខ្សែភ្លើងមិនប្រយ័ត្ន បណ្តាលឲ្យឆក់ស្លាប់នៅស្រុកស្វាយលើ

0
8

សៀមរាប៖ បុរសម្នាក់តខ្សែភ្លើង មិនបានប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ស្លាប់ ។ករណីនេះបានកើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ជា យាន ភេទប្រុស អាយុ៦៧ឆ្នាំ ជានិវត្ដជន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមការបំភ្លឺរបស់ កូនបង្កើតជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនកំពុងនៅលើផ្ទះចំណែកឪពុករបស់ខ្លួនបានតខ្សែភ្លើងនៅក្នុងរោងជង្រុកស្រូវនៅខាងលិចផ្ទះចម្ងាយ៥ម៉ែត្រពីផ្ទះ ។បន្ទាប់មកខ្លួនបានទៅផ្សារក្បែផ្ទះដើម្បីទិញសាច់ជ្រូក ក្រោយពីទិញបានស្រាប់តែឈ្មោះ ជុត វុន បានរត់មកស្រែកប្រាប់ថាជួយផងមាឆក់ខ្សែភ្លើងហើយ លឺដូចនោះខ្លួនក៏បានរត់មកដល់ផ្ទះស្រាប់តែឃើញឪពុករបស់ខ្លួនដួលដេកស្ដូកស្ដឹងដោយដៃខាងឆ្វេងកាន់ជាប់ជាមួយខ្សែភ្លើង។ បន្ទាប់មកខ្លួនក៏បាននាំបងប្អូនទៅដកព្រីភ្លើងដើម្បីលើកសពឳពុកចេញពីកន្លែងកើតហេតុបន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ ដោយពុំឃើញមានស្លាកស្នាមឡើយ ប៉ុន្តែបាតដៃខាងឆ្វេងមានស្នាមឆេះខ្លោចដែលបណ្ដាលមកពីការឆក់ចរន្ដអគ្គិសនី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ខ្សែភ្លើងពិតប្រាកដមែន ។ ក្រុមគ្រូពេទ្យបានពិនិត្យមើលលើសាកសពរករោគសញ្ញាកូវីដ គឺអវិជ្ជមាន។

ក្រោយពិនិត្យធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here