បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំង ក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ស្រុកបវេល ឃាត់ខ្លួនពិរុទ្ធជនម្នាក់ ដោយអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៤៥ត.ព្រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក រ៉ែម សុភក្តិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំនុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទី នៅចំណុចភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សម្បត្តិ ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកបវេល។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានរៀបចំបញ្ជូនជនជាប់ចោទខាងលើកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕