ជនជាតិចិនបើករថយន្ដបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស២នាក់

0
8

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តបត់ឆ្វេងមិនប្រយ័ត្នបានទៅបុក និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់។ ករណីនេះបានកើតឡើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង១៥នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ លេខ(៣២-៣៣) ត្រង់ចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាកTACOMA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-8973 បើកបរដោយឈ្មោះLY KAN ភេទប្រុស អាយុ៣២ឆ្នាំ (ជាជនជាតិចិន) ស្នាក់នៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ការដ្ឋានថ្មអា) និងអ្នករួមដំណើរឈ្មោះសឿន រស្មី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បើកបរពីទិសខាងកើតទៅ ទិសខាងលិច លុះមកដល់ចំណុចខាងលើបានបត់ឆ្វេងចូលចំណែក ផ្លូវម្ខាងទៀតបុកម៉ូតូ១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-5693 បើកបរដោយឈ្មោះ វ៉េត ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរគគី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបឈ្មោះភាព និត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលអោយឈ្មោះវ៉េត ធារ៉ា និងឈ្មោះភាព និតរងរបួសធ្ងន់។

ក្រោយពេលគ្រោះថ្នាក់ អ្នកបើកបររថយន្ដ បានចុះរត់គេចខ្លួន។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ស្ពឺ។ ចំពោះវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here