រូបចម្លាក់ព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ត្រូវបានប្រទះឃើញកប់ក្នុងដី នៅក្បែរខឿនខ្លោងទ្វាតាកាវ

0
9

ភ្នំពេញ៖ រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវ ប្រទះឃើញកប់ក្នុងដីនៅ ក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។

យោងតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។

ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បង ជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះ ពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។

បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here