វៃខ្នោះ ក្រុមចោរ ធាក់ផ្តួលប្លន់យកម៉ូតូ ៥នាក់ នៅខណ្ឌដង្កោ

0
12

ភ្នំពេញ៖ ក្រោមការដឹកនាំស្រាវជ្រាវ បញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងជំនាញបានឃាត់ខ្លួន ក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (ធាក់ផ្តួលប្លន់យកម៉ូតូ) កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបន្តថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៥នាក់រួមមានៈ ទី១-ឈ្មោះ ផុន សុធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ចូច រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ ជា សុខជីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី៤-ឈ្មោះ ហាន ហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៥-ឈ្មោះ សយ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1R-0035 មានលេខតួ និងលេខម៉ាស៊ីន 5929735។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1L-3104 មានលេខតួ និងលេខម៉ាស៊ីន 5495255 ចំនួន០១គ្រឿង, កាំបិតដងជ័រទំហំ០២ធ្នាប់ដៃ ប្រវែង២៥សង់ទីម៉ែត្រចំនួន០១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ជនរងគ្រោះឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ បានជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1R-0035 មានលេខតួ និងលេខម៉ាស៊ីន 5929735 ចេញពីធ្វើការរោងចក្រ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះជិៈម៉ូតូម៉ាកខាងលើតែម្នាក់តាមផ្លូវបេតុង៥០ម៉ែត្រ ពីជើងទៅត្បូង ដល់ចំណុចខាងមុខបរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មាជនសង្ស័យចំនួន ០៤នាក់ ជិៈម៉ូតូ០២គ្រឿង បានជិៈទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះផ្តួល រួចដេញវ៉ៃជនរងគ្រោះ រត់បានចំងាយប្រហែល១០ម៉ែត្រ ក្រុមជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិៈគេចខ្លួនបាត់។

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ក្រុមជនសង្ស័យខាងលើ បានប្រមូលផ្តុំគ្នាជិះម៉ូតូដើររកធ្វើសកម្មភាពម្តងទៀត នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការសង្ស័យដេញឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ ហាន ហ៊ីម រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1L-3104 មានលេខតួ និងលេខម៉ាស៊ីន 5495255 ចំនួន០១គ្រឿង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តាមនីតិវិធីច្បាប់។ បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ យកជនសង្ស័យឈ្មោះ ហាន ហ៊ីម និងវត្ថុតាង មកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួចសមត្ថកិច្ចយើងបន្តស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០៤នាក់ទៀត ទី១-ឈ្មោះ ផុន សុធី ទី២-ឈ្មោះ ចូច រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ទី៣-ឈ្មោះ ជា សុខជីន ទី៤-ឈ្មោះ ហាន ហ៊ីម ទី៥-ឈ្មោះ សយ វាសនា ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចផ្ទះជួល ភូមិឫស្សី និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង កាំបិតដងជ័រទំហំ០២ធ្នាប់ដៃ ប្រវែង២៥សង់ទីម៉ែត្រចំនួន០១ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថាពួកគេ និងបក្ខពួកពិតជាបានធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ និងធ្លាប់ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅកន្លែងផ្សេងៗជាច្រើនដកទៀត ប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៥នាក់ខាងលើ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ ក្រោយពីបំភ្លឺជនរងគ្រោះ ការស្តាប់ចម្លើយជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ចាត់ការតាមផ្លូវច្បាប់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here