ភ្នំពេញ៖ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញ និងដកហូតពពុះសណ្ដែក ដែលមានសារធាតុបូរ៉ាកចំនួន ២៨ គីឡូក្រាម ក្នុងក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញនៅតាមផ្សារ ក្នុងក្រុងបាត់ដំបង។ ពពុះសណ្ដែកទាំងនោះត្រូវបាន កម្ទេចចោលភ្លាមៗផងដែរ ។