សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ករណីយកដាវកែច្នៃកាប់ជនជាតិវៀតណាម បណ្តាលឲ្យរបួស

0
10

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវកែច្នៃកាប់ទៅលើជនជាតិវៀតណាមបណ្តាលឲ្យរបួស)។

ករណីនេះកើតឡើងនៅចំណុចបណ្តោយផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី។

សមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់មានឈ្មោះ ឡាំ យុំាងហ៊ីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះគ្មានលេខ (ម្តុំមាត់ទន្លេ) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ (ម្តុំមាត់ទន្លេ) ផ្លូវ លំ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរជាងឈើ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកជនដៃដល់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here