ដំណឹងល្អ! ប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរឡើងដល់១៩៤ដុល្លារ ក្នុងឆ្នាំ២០២២

0
11

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដោយបានបញ្ជាក់ថា ប្រាក់ឈ្នួលកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ខាងមុខនេះកើនដល់សរុប១៩៤ដុល្លារ សរុបទាំងរាជរដ្ឋាភិបាលដំឡើងចំនួន២ដុល្លារថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបានប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ដោយក្នុងពេលរៀបចំដំឡើងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here