ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានសម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ននៅផ្សារក្រុងព្រៃវែង (ទាំងក្នុង និងក្រៅបរិវេណផ្សារ) ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
