ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៦៦នាក់ អ្នកជំងឺចំនួន៥០៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១០,៧៩២នាក់អ្នកជាសះស្បើយសរុបចំនួន១០១,៦៩០នាក់ និងស្លាប់សរុបចំនួន២,២៨៧នាក់៕