រោងចក្រចំនួនបី ក្នុងស្រុកព្រៃនប់ ត្រូវផ្អាកដំណើការ ១៤ថ្ងៃ បន្ទាប់ពីរកឃើញកម្មករវិជ្ជមានកូវីដ១៩

0
13
ព្រះសីហនុ៖ រោងចក្រ កាត់ដេរ និងផលិតសម្ភារៈ ចំនួន ៣ ស្ថិតនៅតំបន់ សេដ្ឋកិច្ចពិសេស ចេជាង ហ្គរ័ជី ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានត្រូវរដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ឲ្យផ្អាកដំណើរការ រយៈពេល ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្រោយរកឃើញកម្មករ មួយចំនួន ធ្វើការក្នុងរោងចក្រទាំង ៣ វិជ្ជមានកូវីដ ១៩។
 
មន្ត្រីរដ្ឋបាលសាលាស្រុកព្រៃនប់ បានឲ្យដឹងថា រោងចក្រទាំង ៣ នោះ មានៈ ១- រោងចក្រ អាយតាវផេត សិបផ្លាយ (ខេមបូឌា)ឯ,ក។ ២-រោងចក្រ ខេមបូឌាន រ៉ូមអីនជាស ស្ត្រៀល ឯ,ក
៣-រោងចក្រអេហ្វ ភីហ្សេត ហ្វើនីឈរ័។ រោងចក្រទាំង ៣ មានកម្មករ និងបុគ្គលិក មិនតិចជាងពាន់នាក់នោះទេ។
 
ដើម្បីកាត់ផ្តាច់ ការីករាលដាល ជំងឺឆ្លងកូវីដ១៩ នេះ ក្នុងលិខិតជូនដំណឹង របស់រដ្ឋបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធទាំងអស់ មេត្តាចូលរួម មកយកសំណាក ធ្វើតេស្ត និង អនុវត្តន៍ សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា និងការណែនាំរបស់ សម្តេចតេជោ ៣ កុំ និង៣ កាពារ ឲ្យបានគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here