បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២៨កញ្ញានេះ បានបន្តដឹកនាំអាជ្ញាធរ និងកងកម្លាំង ចម្រុះខេត្តបន្ទាយមានជ័យ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ទឹកនូវតែបន្តហក់ឡើង ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។