បាត់ដំបង៖ ជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ដែលព្រួតវាយអ្នកសារព័មានម្នាក់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបទប្រើអំពើហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស។
ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចក្រមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
លោកឧត្តមសេនៅយ៍ត្រីអ៉ឹម កុសលស្នងការរងខេត្ត និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខត្តបាត់ដំបងបានឲ្យដឹងថា អ្នកសារព័ត៌មាន ដែលត្រូវជនដៃដល់ព្រួតវាយនឹងអង្កត់អុសមាមឈ្មោះ ផ្លោយ ប៊ុនសឺយ ហៅវីរៈ ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់ នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារសារ ព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង ក្នុងខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ ក្នុងមូលដ្ឋានខាងលើ។
ចំណែកជនដៃដល់ម្នាក់ដែលចាប់ខ្លួនបានមានឈ្មោះ រឿត រ៉ាមី ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ករណីនេះត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង សម្រេចឱ្យធ្វើការឃាត់ខ្លួន និងបន្តរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕