ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជំនន់ទឹកភ្លៀង នៅតាមបន្ទាត់ព្រំដែន

0
11

បន្ទាយមានជ័យ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណេីរដោយឯកឧត្តម គីម វីរៈ ឯកឧត្ដម គង់ កន្នារិទ្ធ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករបន្ទាយមានជ័យ អញ្ចេីញចុះត្រួតពិនិត្យមេីលស្ថានភាពទឹកជំនន់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុក/ក្រុង ចំនួន៣គឺ ស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យនេះ គឺជាការ ត្រៀមលក្ខណៈ ក្នុងការជួយសង្រ្គោះ និងទីទួលសុវត្ថិភាពសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន បានបញ្ជាក់ថាស្ថានភាពទឹកភ្លៀង បច្ចុប្បន្នភាព ពុំទាន់មានផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ប៉ុន្តែប៉ះពាល់ដល់ផលដំណាំ ប្រជាកសិករ មួយចំនួនតែប៉ុណ្នោះ។

ប្រសិនបើមានភ្លៀងធ្លាក់បន្តទៀត ឬទឹកហូរធ្លាក់មកប្រទេសថៃ តំបន់មួយចំនួន អាចប្រឈមនិងការជន់លិចធធ្ងន់ធ្ងរ ក្នុងនោះដែរគណះកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងអន្តរាគមន៍ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here